Connect with us

ព័ត៌មានអន្ដរជាតិ

ចិន នឹង​ប្រើ​កម្លាំង​បាយ បញ្ឈប់​​ការ​ទាមទារ​ឯករាជ្យ​របស់ ​តៃវ៉ាន់

លោក Dong Jun បាន​​​ប្រកាស​​ក្ដែងៗ​ថា យោធា​ចិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ជា​​ស្រេច ដើម្បី​​ប្រើ​កម្លាំង​បាយ​បញ្ឈប់​​ការ​ទាមទារ​​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់។

Published

on

​ក្នុង​សុន្ទរកថា​ដ៏​ក្ដៅ​គគុក​នៅ​វេទិកា​សន្ដិសុខ​​​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​​ទី​២​ ខែ​មិថុនា​កន្លង​ទៅ លោក Dong Jun បាន​​​ប្រកាស​​ក្ដែងៗ​ថា យោធា​ចិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ជា​​ស្រេច ដើម្បី​​ប្រើ​កម្លាំង​បាយ​បញ្ឈប់​​ការ​ទាមទារ​​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់។ លោក​​រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​ចិន​រូប​នេះ ថា ប្រជាធិបតេយ្យ​​​​​​ពេញ​លេញ​របស់​តៃវ៉ាន់ គឺ​ជា​បញ្ហា​ស្នូល​របស់​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Dong Jun បាន​អះអាង​ថា រដ្ឋាភិបាល​តៃវ៉ាន​នា​ពេល​បច្ចុប្បន្ន កំពុង​​ទេរ​ទៅ​រក​ភាព​ផ្ដាច់​ខ្លួន​កាន់​​តែ​ខ្លាំង ដោយ​ចង់​បំបាត់​ចោល​នូវ​អត្តសញ្ញាណ​ជា​ជនជាតិ​ចិន​របស់​ខ្លួន។ មន្ត្រី​​ជាន់​ខ្ពស់​រូប​នេះ បាន​បន្ត​ថា “អ្នក​ផ្ដាច់​ខ្លួន​និយម​ទាំង​នោះ កាល​ពី​ពេល​ថ្មីៗ​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​បំភ្លៃ​ការពិត​ ដែល​បង្ហាញ​​ពី​ភាព​ក្បត់​សញ្ជាតិ​ចិន និង​ដូនតា​របស់​ពួក​គេ។ ពួក​គេ​នឹង​​ត្រូវ​ជាប់​ឈ្មោះ​លើ​បង្គោល​ភាព​អាម៉ាស​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។ នរណា​ក៏​ដោយ​​ឲ្យ​តែ​ហ៊ាន​​បំបែក​តៃវ៉ាន់​ពី​ចិន នឹង​ត្រូវ​កម្ទេច​ជា​បំណែកៗ​ ហើយ​​ទទួល​រង​ការ​​​ខូចខាត​ដោយ​ខ្លួន​ឯង”។

​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Aljazeera, ជា​ការ​ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​​មួយ​នេះ រដ្ឋាភិបាល​តៃវ៉ាន់ បាន​និយាយ​ថា ខ្លួន​​ពិត​ជា​មាន​សេចក្ដី​សោកស្ដាយ​ចំពោះ​​ការ​លើក​ឡើង​ដែល​មាន​លក្ខណៈ​បង្ក​រឿង និង​មិន​សម​ហេតុផល​យ៉ាង​​ដូច្នេះ។