Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​១៥​នាក់ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ស្រីលង្កា

ផ្ទះ​ជាង ៤​ពាន់​ខ្នង ត្រូវ​រង​ការ​ខូចខាត ខណៈ​ដែល​ក្នុង​នោះ​មាន​២៨​ខ្នង​​​ ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​​ទាំង​ស្រុង។

Published

on

យ៉ាង​ហោច​ណាស់ មាន​មនុស្ស​១៥​នាក់ បាន​បាត់បង់​ជីវិត និង​ច្រើន​ជាង ១៩ ០០០​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​​អាសន្ន ដោយសារ​តែ​​​​​​ការ​បង្អោរ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាល​ពី​ចុង​សប្ដាហ៍​មុន នៅ​ក្នុង​ប្រទេស​ស្រី​លង្កា។

ក្រុម​ទាហាន​ស្រីលង្កា បាន​ចាត់​ចែង​ជា​​​កម្លាំង​សង្គ្រោះ​ចំនួន​៧​ក្រុម សម្រាប់​ប្រតិបត្តិការ​​ជួយ​សង្គ្រោះ​ដោយ​ទូក។ ចំណែក​ឯ​កង​កម្លាំង​អាកាស បាន​ត្រៀម​ឧទ្ធម្ភាគចក្រ​​ចំនួន​៣​គ្រឿង សម្រាប់​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ចាំបាច់​នៅ​ក្នុង​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់។

ទន្ទឹម​នោះ ក្រសួង​អប់រំ​ស្រីលង្កា ក៏​បាន​ប្រកាស​បិទ​សាលារៀន​នៅ​​ទូទាំង​ប្រទេស​ផង​ដែរ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា នេះ។ រីឯ​ក្រសួង​​ថាមពល​​វិញ ក៏​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​​​ជា​បណ្ដោះអាសន្ន​ដែរ​នៅ​ក្នុង​តំបន់​មួយ​ចំនួន៕