Connect with us

សុខភាព

លើកដំបូងលើលោក! វេជ្ជបណ្ឌិតចិន ព្យាបាលអ្នកជំងឺទឹកនោមផ្អែម ជាដាច់ ១០០%

ជាលើកដំបូងលើពិភពលោក! ក្រុមវេជ្ជបណ្ឌិតចិន ប្រកាសថា ពួកគេបានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ទទួលជោគជ័យពោលគឺ ជាដាច់១០០%តែម្តង។

Published

on

ជាលើកដំបូងលើពិភពលោក! ក្រុមវេជ្ជបណ្ឌិតចិន ប្រកាសថា ពួកគេបានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ទទួលជោគជ័យពោលគឺ ជាដាច់១០០%តែម្តង។

តាមការចុះផ្សាយរបស់គេហទំព័រ Daily Mail កាលពីថ្ងៃអង្គារទី២៨ខែឧសភា, អ្នកជំងឺរូបនោះគឺជាបុរសអាយុ៥៩ឆ្នាំ ដែលបានទទួលការបំប្លែងកោសិកា (stem cell) នៅឆ្នាំ២០២១ ហើយចាប់តាំងពីឆ្នាំ២០២២មក គាត់មិនដែលលេបថ្នាំសូម្បីតែម្តង។

ក្នុងការព្យាបាលនោះ ក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Shanghai Changzheng, មជ្ឈមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រកោសិកាម៉ូលេគុលក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងមន្ទីរពេទ្យ Renji បានបង្កើតកោសិកាសិប្បនិម្មិតនៅក្នុងលំពែង ដែលផលិតអាំងស៊ុយលីន និងរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។

តាមការបញ្ជាក់ បុរសរូបនេះកើតជំងឺទឹកនោមផ្អែមប្រភេទ២ អស់រយៈពេល២៥ឆ្នាំមកហើយ ព្រមទាំងបាត់បង់មុខងារស្ទើរតែទាំងអស់នៃកោសិការបស់គាត់។ ម្យ៉ាងវិញទៀត ដំណាក់កាលនៃជំងឺរបស់គាត់ ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងហានិភ័យខ្ពស់ឈានដល់ស្លាប់ ជាហេតុតម្រូវឲ្យគាត់ចាក់អាំងស៊ុយលីនច្រើនដងជារៀងរាល់ថ្ងៃ ដើម្បីការពារពីការសន្លប់ដោយសារជំងឺទឹកនោមផ្អែម។

ជាធម្មតា កាលណាអ្នកជំងឺឈានដល់ដំណាក់កាលនេះហើយ គ្មាននរណាអាចព្យាបាលជាសះស្បើយទេ ហោចណាស់ត្រឹមជួយឲ្យធូរស្រាលម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែបើចង់ធូរ ក៏តម្រូវឲ្យអ្នកជំងឺតមអាហារ និងធ្វើលំហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករក្នុងឈាមដែរ។