Connect with us

ព័ត៌មានជាតិ

កសិករស្រុកថ្មបាំង រកចំណូលបានពី ២ម៉ឺន រហូតដល់ ៣០ម៉ឺនដុល្លារ ពីការប្រមូលផលទុរេនឆ្នាំនេះ

តំណាងកសិករដាំទុរេទាំង២នាក់ដដែល បន្ថែមកាលពីថ្ងៃទី ២ ខែមិថុនាថា ឆ្នាំនេះ ទិន្នផលផ្លែទុរេនឆ្នាំនេះបានផ្តល់ផលល្អគួរសមដោយអាចកើនពី២០ទៅ៣០ភាគរយ

Published

on

ប្រជាកសិកររស់នៅស្រុកថ្មបាំង ខេត្តកោះកុងបានទទួលចំណូលពីការលក់ទិន្នផលផ្លែទុរេននៅចម្ការខ្លួនចាប់ពី២ម៉ឺនដល់ទៅ ៣០ ម៉ឺនដុល្លារ ខណៈបរិមាណផ្លែហុចផលច្រើន។

លោក ឆម លីប៊ុនថេង ប្រធានបណ្តុំកសិករដាំដុះទុរេ និងលោក សាត់ សាន ជាសមាជិកបណ្តុំអ្នកដាំដុះទុរេ ឃុំឬៃស្សីជ្រុំ បានរៀបរាប់ថា ពួកគាត់និយាយហាក់មិនអួតអាងអ្វីនោះទេ តែនេះធាតុពិតនៃជាការប្រឹងប្រែងពីការបង្កបង្កើនផលទុរេនតាមចម្ការនីមួយៗ របស់កសិកររស់នៅក្នុងមូលដ្ឋានស្រុកថ្មបាំងដែលចាប់អារម្មណ៍ការដាំដុះហូបផ្លែមួយនេះ។

តំណាងកសិករដាំទុរេទាំង២នាក់ដដែល បន្ថែមកាលពីថ្ងៃទី ២ ខែមិថុនាថា ឆ្នាំនេះ ទិន្នផលផ្លែទុរេនឆ្នាំនេះបានផ្តល់ផលល្អគួរសមដោយអាចកើនពី២០ទៅ៣០ភាគរយដែលជារូបមន្តសំខាន់ផ្នែកបច្ចេកទេសដាំដុះ ទោះបីជាមានការប្រែប្រួលអា​កាស​ធាតុក្តៅខ្លាំងក៏ដោយ។

ក្នុងមួយគ្រួសារ និងមួយចម្ការ មានតែដើមទុក២០ទៅ៤០ដើម ក៏មានចំណូលពី២ទៅ៣០ម៉ឺនដុល្លារដែរ ពីការលក់ទិន្នផលទៅកាន់ទីផ្សារ។

ប្រជាកសិករដាំទុរេត្រូវបានចងក្រងជាបណ្តុំកសិករមានជាង៣០គ្រួសារនៅក្នុងស្រុកថ្មបាំង ចំណែកឯទិន្នផលប្រមូលបានអាចកាត់លក់ជាសាច់ ឬមានឈ្នួញកណ្តាលមកម៉ៅយកទៅលក់នៅបណ្តារាជធានីខេត្តផ្សេងៗបន្តទៀត។ តែឆ្នាំនេះសង្កេតឃើញមានឈ្នួញមកពីប្រទេសថៃចុះមកទិញដល់ចម្ការរបស់ប្រជាកសិករផងដែរ។ សព្វថ្ងៃនេះ សឹងតែគ្មានទុរេនសម្រាប់លក់ជូនអតិថិជនផង។